ជ្រើសរើសភាសា: Khmer Khmer English English
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើស្នើសុំបង្កើតរោងចក្រចំនួន ២គម្រោង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២៦

រសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦០ ត្រូនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ(ដឹករិច ម្លប់ជ្រៃ)

------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើស្នើសុំបង្កើតរោងចក្រចំនួន ២គម្រោង រួមមាន៖ (១) រោងចក្រផលិតក្ដារបន្ទះ មានទីតាំងស្ថិតនៅក្បាលដីលេខ ១៧០០ និង១៧០១ ផ្លូវបេតុង ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ហ្វេសេង ហ្វរេស្ធារី (ខេមបូឌា) អ៊ិនដាសទ្រីស៊ល ឯ.ក និង(២.) រោងចក្រផលិតចំណីសត្វចិញ្ចឹម ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១៤០២០៤០៤-១៤៨២ ១៤៨៣ ១៤៨៤ និង១៤៨៩ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ហ៊ុយន័រ ផេត សឹបផ្លាយ (ខេមបូឌា) ឯ.ក។

ព័ត៌មានទាក់ទង